
វាស់តែម្តងសម្រាប់សម្លៀកបំពាក់ដូចគ្នា
ខោបីសម្រាប់អតិថិជនម្នាក់ ភាគច្រើនប្រើលេខដូចគ្នា។ វាស់តែម្តង រួចចម្លងទៅឲ្យគ្នាដោយចុចតែម្តង។ វាសួរមុននឹងជំនួស ហើយអ្នកអាចត្រឡប់វិញបាន។

កម្មវិធីគ្រប់គ្រងការកម្ម៉ង់សម្រាប់ហាងកាត់ដេរ
កត់ត្រាការកម្ម៉ង់នៅតុ រួចសន្លឹកការងារ វិក្កយបត្រ និងប្រាក់នៅសល់ គឺរួចរាល់ភ្លាម។
ឥតគិតថ្លៃ ៧ ថ្ងៃ។ មិនត្រូវការព័ត៌មានទូទាត់ទេ។
៣០ វិនាទី · គ្មានសំឡេង
តួនាទីនីមួយៗត្រូវបានកំណត់ស្រាប់នៅក្នុង TailorOS។ អេក្រង់ប្រែប្រួលទៅតាមតួនាទី ដូច្នេះជាងកាត់ដេរមិនឃើញលុយរបស់អ្នក ហើយអ្នកគិតលុយមិនអាចកែសាខារបស់អ្នកបានទេ ដោយមិនចាំបាច់រៀបចំអ្វីឡើយ។ បើតួនាទីទាំងបួននេះមិនត្រូវនឹងហាងរបស់អ្នក សូមប្រាប់យើង យើងនឹងរៀបចំតួនាទីមួយឲ្យសមនឹងអ្នក។
ឃើញ
គ្រប់យ៉ាង។ ការកម្ម៉ង់ អតិថិជន ចំណូល ដំណើរការកម្ម៉ង់ គ្រប់សាខា ក្រុមការងារ និងការកំណត់ទាំងអស់៖ ប្រភេទក្រណាត់ ជម្រើសឌីស្សាញ ប្រភេទរូបរាង និងទម្រង់រង្វាស់។
មានតែម្ចាស់ហាងទេដែលអាច
បន្ថែម និងកែសាខា ភ្ជាប់ Telegram និងលុបបុគ្គលិក។


ខោបីសម្រាប់អតិថិជនម្នាក់ ភាគច្រើនប្រើលេខដូចគ្នា។ វាស់តែម្តង រួចចម្លងទៅឲ្យគ្នាដោយចុចតែម្តង។ វាសួរមុននឹងជំនួស ហើយអ្នកអាចត្រឡប់វិញបាន។

សន្លឹកមួយសម្រាប់តុការងារ វិក្កយបត្រមួយសម្រាប់អតិថិជន។ បោះពុម្ពលើ A4, A5 ឬ Letter ឬលើក្រដាសវិក្កយបត្រ 80mm ឬ 58mm។

បញ្ចុះតម្លៃ ទទួលប្រាក់កក់ចំនួនប៉ុន្មានក៏បាន និងកត់ត្រាមធ្យោបាយបានទូទាត់ ទាំងអស់នៅពេលគិតលុយ។ TailorOS រក្សាប្រាក់នៅសល់ជានិច្ច ហើយសម្គាល់ថាបានបង់រួច នៅពេលគ្មានសល់ទៀត។

មុន និងក្រោយ
សព្វថ្ងៃ ក្នុងសៀវភៅ ឬក្នុងឆាត
រកទំព័រចាស់ ឬវាស់គាត់ម្តងទៀត។
ជាមួយ TailorOS
រង្វាស់របស់គាត់មានស្រាប់ក្នុងកំណត់ត្រា។ កែអ្វីដែលបានប្តូរ រួចកត់ត្រាការកម្ម៉ង់។
សព្វថ្ងៃ ក្នុងសៀវភៅ ឬក្នុងឆាត
ចម្លងការកម្ម៉ង់ដោយដៃ ឲ្យជាងកាត់ដេរ។
ជាមួយ TailorOS
បោះពុម្ពសន្លឹកការងារពីការកម្ម៉ង់។
សព្វថ្ងៃ ក្នុងសៀវភៅ ឬក្នុងឆាត
គណនាប្រាក់នៅសល់ ហើយសរសេរលើក្រដាស។
ជាមួយ TailorOS
TailorOS រក្សាប្រាក់នៅសល់ ហើយសម្គាល់ថាបានបង់រួច នៅពេលគ្មានសល់។
សព្វថ្ងៃ ក្នុងសៀវភៅ ឬក្នុងឆាត
រូបក្រណាត់ និងទំហំនៅរាយប៉ាយក្នុងឆាតផ្សេងៗគ្នា។
ជាមួយ TailorOS
ក្រណាត់ ឌីស្សាញ និងរង្វាស់ នៅលើការកម្ម៉ង់តែមួយ។
សព្វថ្ងៃ ក្នុងសៀវភៅ ឬក្នុងឆាត
អ្នកណាក៏បានដែលបើកសៀវភៅបាន។
ជាមួយ TailorOS
ជាងកាត់ដេរមិនឃើញលុយអ្វីទាំងអស់។ អ្នកគិតលុយឃើញតែតម្លៃត្រូវគិត។
“វាធ្វើឲ្យការកត់ត្រាកម្ម៉ង់លឿនជាងមុន ហើយការស្វែងរកអ្វីដែលយើងត្រូវការគឺងាយស្រួល។ អតិថិជនចាស់របស់យើងមិនចាំបាច់វាស់ម្តងទៀតទេ។”
TailorOS ត្រូវបានបង្កើតឡើងជាមួយហាងកាត់ដេរពិតៗ មិនមែនសម្រាប់ហាងក្នុងការស្រមៃទេ។ យើងរក្សាក្រុមឲ្យតូច ដើម្បីអាចអង្គុយជាមួយហាងនីមួយៗ រៀបចំតាមប្រភេទក្រណាត់ និងទម្រង់រង្វាស់របស់អ្នក ហើយកែកម្មវិធីនៅពេលមិនត្រូវនឹងរបៀបធ្វើការរបស់អ្នក។ ចូលរួមឥឡូវនេះ ហើយហាងរបស់អ្នកនឹងកំណត់អ្វីដែលយើងសាងបន្តាប់។
ទទួលគណនីសាកល្បងបាន។ TailorOS ដំណើរការក្នុងកម្មវិធីរុករក ដូច្នេះវាប្រើបានលើអ្វីដែលមានស្រាប់នៅតុហាងរបស់អ្នក។ គ្មានអ្វីត្រូវដំឡើង និងគ្មានអ្វីត្រូវធ្វើបច្ចុប្បន្នភាពទេ។
មាន។ កម្មវិធីទាំងមូលមានភាសាខ្មែរ និងអង់គ្លេស ហើយអ្នកប្រើម្នាក់ៗអាចប្តូរទៅភាសាដែលខ្លួនអានបាន។ ប្រភេទក្រណាត់ ជម្រើសឌីស្សាញ និងឈ្មោះរង្វាស់របស់អ្នក គឺតាមអ្វីដែលអ្នកវាយបញ្ចូល។
ទេ។ អ្នកទទួលលុយតាមរបៀបដែលអ្នកធ្វើសព្វថ្ងៃ៖ សាច់ប្រាក់ ការផ្ទេរតាមធនាគារ ឬ KHQR។ TailorOS កត់ត្រាថាបានបង់ប៉ុន្មាន តាមមធ្យោបាយអ្វី និងនៅជំពាក់ប៉ុន្មាន ហើយរក្សាប្រាក់នៅសល់ជូនអ្នក។
សាខានីមួយៗត្រូវបានរៀបចំដាច់ដោយឡែក ជាមួយបុគ្គលិក និងការកម្ម៉ង់ផ្ទាល់ខ្លួន។ អ្នកគ្រប់គ្រងឃើញតែសាខាដែលខ្លួនគ្រប់គ្រង។ ម្ចាស់ហាងឃើញគ្រប់សាខា និងចំណូលរបស់សាខានីមួយៗ នៅកន្លែងតែមួយ។
បាន។ រង្វាស់ ក្រណាត់ ឌីស្សាញ និងតម្លៃ អាចកែបានក្រោយពីបញ្ជាក់ ហើយរាល់ការកែត្រូវបានកត់ត្រាជាមួយអ្នកធ្វើ និងពេលវេលា ដូច្នេះគ្មានអ្វីត្រូវបានកែស្ងាត់ៗឡើយ។
ទេ។ រង្វាស់របស់គាត់មានស្រាប់ក្នុងកំណត់ត្រាពីការកម្ម៉ង់លើកមុន។ បើកវាឡើង កែអ្វីដែលបានប្តូរ រួចកត់ត្រាការកម្ម៉ង់។
យើងជួយនាំអតិថិជនដែលមានស្រាប់ និងរង្វាស់របស់ពួកគាត់ចូល នៅពេលយើងរៀបចំហាងរបស់អ្នក ដូច្នេះអ្នកមិនចាប់ផ្តើមពីបញ្ជីទទេទេ។
មានតែម្ចាស់ហាង និងអ្នកគ្រប់គ្រងសាខាប៉ុណ្ណោះ។ អ្នកគិតលុយឃើញតែតម្លៃត្រូវគិតនៅតុហាង។ ជាងកាត់ដេរមិនឃើញលុយអ្វីទាំងអស់។
ផ្ញើព័ត៌មានហាងរបស់អ្នកមក យើងនឹងរៀបចំគណនីសាកល្បងឥតគិតថ្លៃសម្រាប់ហាងរបស់អ្នក៖ សាខា បុគ្គលិក ប្រភេទក្រណាត់ និងទម្រង់រង្វាស់របស់អ្នក។
យើងឆ្លើយតបក្នុងរយៈពេលមួយថ្ងៃធ្វើការ។
តាមលេខទូរស័ព្ទ ឬ Telegram ដែលអ្នកផ្តល់ឲ្យ ដើម្បីកំណត់ពេលរៀបចំ។
យើងរៀបចំហាងជាមួយអ្នក។
នៅហាងរបស់អ្នក ឬតាមការហៅទូរស័ព្ទ តាមតែអ្នកស្រួល។ យើងនាំយកអតិថិជន និងរង្វាស់ដែលអ្នកមានស្រាប់មកដាក់ជូន។ គ្មានអ្វីត្រូវដំឡើងទេ។
៧ ថ្ងៃលើគណនីផ្ទាល់ខ្លួនរបស់អ្នក។
សាកកត់ត្រាការកម្ម៉ង់ពិតមួយ បោះពុម្ពសន្លឹកការងារ និងវិក្កយបត្រ ហើយទទួលប្រាក់កក់។ ឥតគិតថ្លៃ ហើយយើងមិនសុំព័ត៌មានទូទាត់ទេ។
បន្ទាប់មក អ្នកសម្រេចចិត្ត។
បន្តប្រើ ឬឈប់ក៏បាន។ ទោះយ៉ាងណា សូមប្រាប់យើងពីអ្វីដែលមិនត្រូវនឹងតុហាងរបស់អ្នក។